ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែសីហា ឆ្នាំ ២០២៥

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ
---------------------------
លោក ជ័យ វិមានរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងបើក សិក្ខាសាលាបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី  ឯកឧត្ដមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈសរុបប្រមាណ ៣០០ រូប ។
សិក្ខាសាលានេះ ក្នុងគោលបំណងបណ្ដុះបណ្ដាលពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ហៅកាត់ថា ប្រព័ន្ធ SARMIS) ជំនាន់ថ្មី បន្ថែមទៀតដល់មន្រ្តីបង្គោលនៃអាជ្ញាធរកាន់កាប់ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ SARMIS ជំនាន់ថ្មី ឱ្យកាន់តែមានភាពស្ទាត់ជំនាញ បន្ទាប់ពីប្រព័ន្ធជំនាន់ថ្មីនេះ ត្រូវបានប្រកាស់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដល់អាជ្ញាធរកាន់កាប់ដែលជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលរាជធានី ខេត្ត និងនីតិបុគ្គលសាធារណៈ នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

ព័ត៌មានទាក់ទង